ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអឺរ៉ុប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។ ជំនួបសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ១០យប់ (ម៉ោងនៅកម្ពុជា)។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលប្រមាណជាង២៖៣០នាទី, ខាងក្រោមខ្លឹមសារសំខាន់របស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុប មិនមែនជារឿងចៃដន្យ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀង ដើម្បីជួបគ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសានៃដេញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់។ ពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នករស់នៅប្រទេសប្រជាធិបតេយ្យ តែប្រើពាក្យទិញជួល ឬកៀបសង្កត់ សម្រាប់ការជួបជុំរវាងសម្តេច និងពលរដ្ឋខ្មែរនៅអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអឺរ៉ុប